Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១២, ២០១៥ ក្នុងផ្នែក បទយកការណ៍-វិភាគ

តើ​ CNRP ​ពហិកា​​ប្រជុំ​អនុម័ត​ច្បាប់​សមាគម-​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

តើ​ CNRP ​ពហិកា​​ប្រជុំ​អនុម័ត​ច្បាប់​សមាគម-​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

Submit

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព ដ៏​ចម្រូង​ចម្រាស​ត្រូវ​បាន​អនុម័ត​ហើយ បើ​ទោះ​ជា​​​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​អង្គការ សមាគម និង​សហជីព​ក៏​ដោយ។ ទោះ​បី​ជា​គ្មាន​វត្តមាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ និង​បោះឆ្នោត​គាំទ្រ​ក៏​ដោយ។ តើ​ការ​ធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព របស់​សមាជិក​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

មុន​នឹង​បក​ស្រាយ​ប្រធាន​បទ​ឲ្យ​ស៊ី​ជម្រៅ គេ​គួរ​ស្វែងយល់​ពី​លក្ខខន្តិកៈ​មួយ​ចំនួន​ក្នុង​រដ្ឋសភា។ ក្នុង​ការ​អនុម័ត​ច្បាប់​អ្វី​មួយ គេ​ត្រូវ​ការ​សម្លេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត គឺ​ត្រឹម​តែ ៥០ភាគរយ​បូក​មួយ ត្រូវ​នឹង​ចំនួន​សមាជិក​សភា ៦៣សម្លេង ខណៈ​ដែល​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ការ​សម្លេង​គាំទ្រ​ពីរ​ភាគ​បី ត្រូវ​នឹង​ចំនួន​សមាជិក​សភា ៨២សម្លេង។

ស្រប​តាម​ការ​បក​ស្រាយ​ខាង​លើ នា​ពេល​បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​មាន ៦៨អាសនៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង មាន​ត្រឹម​តែ ៥៥អាសនៈ​តែ​ប៉ុណ្ណោះ​ក្នុង​សភា។ ក្នុង​ការ​អនុម័ត​​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព ត្រូវ​ការ​សម្លេង​គាំទ្រ​ត្រឹម​តែ ៦៣សម្លេង​តែប៉ុណ្ណោះ។ ដូច្នេះ គណបក្ស​កាន់​អំណាច​អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​តែ​ឯងបាន ទោះ​បី​ជា​គ្មាន​ការ​ចូលរួម​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង​ក៏​ដោយ។

គេ​នៅ​ចាំ​បាន​ថា មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​បាន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​បាន​និយាយ​អះអាង​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​ថា បាន​ជា​ខ្លួន​យល់​ព្រម​ចូល​រួម​ប្រជុំ​សភា ក៏​មក​ពី​សភា​បច្ចុប្បន្ន​មាន​តុល្យភាព​អំណាច​ហើយ។ តុល្យភាព​អំណាច ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​អះ​អាង​នោះ​ត្រង់​ថា គណបក្ស​នេះ​មាន​សមាសភាព​ក្នុង​គណកម្មការ​ជំនាញ​រដ្ឋសភា ៥ ដោយ​​បង្កើត​គណកម្មការ​ទី១០ ថ្មី គឺ​គណកម្មការ​ស៊ើបអង្កេត និង​បោស​សំអាត​អំពើ​ពុក​រលួយ ព្រម​ទាំង​មាន​សមាសភាព​លោក កឹម សុខា ជា​អនុ​ប្រធាន​ទី១ នៃ​រដ្ឋសភា។

ទោះ​បី​ជា​មាន​ការ​អះ​អាង​យ៉ាង​នេះ​ក្ដី គេ​គួរ​ពិនិត្យ​ឃើញ​ថា ថ្វី​បើ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​មាន​សមាសភាព​ក្នុង​គណកម្មការ​ជំនាញ​រដ្ឋសភា ៥ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ក៏​ដោយ​ក្ដី ក៏​គណបក្ស​នេះ​មាន​សមាសភាព​ប្រធាន និងអនុប្រធាន​ទី២ ជា​កូតា​ពី​គណបក្ស​ខ្លួន​ដែរ។ ប្រសិន​បើ​ដូច​ការ​អះ​អាង​របស់​គណបក្ស​ប្រឆាំង​ថា​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​មែន ហេតុ​អ្វី​បាន​ជា​គណបក្ស​នេះ​មិន​អាច​ខ្ទាស់​មិន​ឲ្យ​ច្បាប់​នេះ​ចេញ​រួច​បាន តែ​បែរ​ជា​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា ហើយ​មក​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នៅ​ក្រៅ​រដ្ឋសភា​ទៅ​វិញ។

បណ្ដា​ជន​មួយ​ចំនួន​ហៅ​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​អនុម័ត​​ច្បាប់​សហជីព សមាគម-​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​បោះ​បង់​ក្ដី​សង្ឃឹម​ចោល​ពាក់​កណ្ដាល​ទី ប្រៀប​ដូច​ក្រុម​បាល់​ទាត់​បោះ​បង់​ចោល​សិទ្ធ​ប្រកួត ព្រោះ​យ៉ាង​ណា ក៏​អាច​កែ​ប្រែ​បាន​បន្តិច​បន្តួច​ដែរ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) ច្បាប់​នេះ​ពុំ​មែន​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​សមាជិក​ព្រឹទ្ធសភា​ចំនួន៧រូប របស់​គណបក្ស សម រង្ស៊ី បាន​ធ្វើ​លិខិត​មួយ​ច្បាប់ កាល​ពី​ចុង​ឆ្នាំ ១៩៩៩ សុំ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ច្បាប់ NGO ដែល​មាន​ខ្លឹមសារ​យ៉ាង​នេះ «យើង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​ជា​បន្ទាន់»។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ក៏​គ្មាន​មន្ត្រី​គណបក្ស សម រង្ស៊ី ឬ គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា​បាន​រំលឹក ឬ ទទួល​ស្គាល់​នៅ​ឡើយ​ទេ។

ដូច្នេះ​ប្រសិន​បើ​ដូច​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ថា​ក្នុង​រដ្ឋសភា​មាន​តុល្យភាព​អំណាចមែន​នោះ ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​អនុម័ត​ច្បាប់​សមាគម-​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ទង្វើ​ដ៏​ខុស​ឆ្គង​មួយ។ ស្ដែង​ចេញ​តាម​សកម្មភាព​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ការ​​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​អនុម័ត​ច្បាប់​នេះ​​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ក្នុង​រដ្ឋសភា​គ្មាន​តុល្យភាព​អំណាច​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]