Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ កញ្ញា ២១, ២០១៥ ក្នុងផ្នែក អាជីព និងការងារ

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

Submit

ការ​ទទួល​បាន​ការ​គាំទ្រ​គំនិត ត្រូវ​ចំណាយ​កម្លាំង និង​គំនិត​ច្នៃ​ប្រឌិត។ ក្រៅ​ពី​នេះ វា​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​ជា​ការ​បង្កើត​យន្តការ​រិះគន់​ស្ថាបនា​សម្រាប់​ខ្លួន​អ្នក។ យន្តការ​នេះ​ជួយ​ឲ្យ​អ្នក​រៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​រៀន​ពី​រាល់​កិច្ច​សន្ទនា។ ដើម្បី​បង្កើត​យន្តការ​នេះ​បាន ចូរ​លោក​អ្នក​ស្វែង​យល់​​ពី​កំហុស​ ដែល​ឧស្សាហ៍​កើត​មាន​ទាំង ៨ចំណុច ដែល​ជួយ​ឲ្យ​លោក​អ្នក​សម្រេច​កិច្ចការ​នេះ​បាន៖

១. កុំ​និយាយ​ពី​ខ្លួន​ឯង​ច្រើន​ពេក

បណ្ដាជន​ជា​ច្រើន​គ្រាន់​តែ​បើក​ឆាក​ភ្លាម ក៏​ចាប់​ផ្ដើម​និយាយ​ពី​ខ្លួន​ឯង និង​តម្រូវ​ការ​របស់​ខ្លួន​ទៅ​ហើយ។ ពួក​គេ​មិន​យក​ពេលវេលា​ទៅ​អរគុណ​ដល់​អ្នក​ដទៃ ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​មក​ចូល​រួម។ លោក​អ្នក​គួរ​ឲ្យ​អ្នក​ចូលរួម​ដទៃ​ទៀត ណែនាំ​ខ្លួន និង​និយាយ​ពី​ចំណូល​ចិត្ត ម្នាក់ៗ ៣នាទី-៥នាទី។

លោក​អ្នក​គួរ​និយាយ​ថា៖ “អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​វេលា​មក​ចូល​រួម​ជា​មួយ​ខ្ញុំ។ មុន​នឹង​ខ្ញុំ​ណែនាំ​ខ្លួន និង​និយាយ​ពី​កិច្ច​ការ​របស់​ខ្ញុំ ខ្ញុំ​ចង់​ស្វែង​យល់​ពី​គ្រប់​គ្នា​បន្តិច។ ខ្ញុំ​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​បាន​សម្រេច​សមិទ្ធិផល​ជា​ច្រើន។ ប៉ុន្តែ​ខ្ញុំ​ចង់​ដឹង​ពី​ចំណូល​ចិត្ត និង​គម្រោង​ការ​ដែល​អ្នក​ទាំង​អស់​គ្នា​កំពុង​ធ្វើ។”

ថ្វី​បើ​ការ​ធ្វើ​បែប​នេះ​អាច​នាំ​ឲ្យ​ប្រាស​ចាក​ប្រធានបទ​បន្តិច​មែន ប៉ុន្តែ​វា​នឹង​ជួយ​ឲ្យ​ពួក​គេ​ធូរ​ស្បើយ​ក្នុង​អារម្មណ៍។ ពួក​គេ​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន។

២. កុំ​និយាយ​ពី​ជំនាញ តែ​និយាយ​ពី​ចក្ខុវិស័យ

លោក​អ្នក​មិន​គួរ​និយាយ​ពី​ជំនាញ​ការងារ​របស់​អ្នក​នោះ​ទេ។ ប៉ុន្តែ​ចូរ​និយាយ​ពី​ចក្ខុ​វិស័យ។ និយាយ​ពី​ការ​សម្លឹង​ឃើញ​របស់​លោក​អ្នក​ចំពោះ​ការងារ​របស់​លោក​អ្នក។

ឧទាហរណ៍៖ លោក​អ្នក​មិន​គួរ​និយាយ​ថា “ខ្ញុំ​ជា​អ្នក​ជំនាញ​សម្រប​សម្រួល​កម្មវិធី​សន្ទនា​មតិ​តាម​វិទ្យុ” នោះ​ទេ។ ប៉ុន្តែ​លោក​អ្នក​គួរ​និយាយ​ថា៖ “ខ្ញុំ​ជា​អ្នក​អត្ថាធិប្បាយ​វិទ្យុ​ម្នាក់ ដែល​សម្រប​សម្រួល​កម្មវិធី​សន្ទនា​មតិ។ ខ្ញុំ​បាន​ចូល​មក​បម្រើ​ការងារ​នេះ ដោយ​សារ​ខ្ញុំ​មើល​ឃើញ​ថា មាន​វិទ្យុ​ច្រើន​ណាស់​ផ្សាយ​តែ​កម្មវិធី​សំណូមពរ​បទ​ចម្រៀង ហើយ​ផ្សាយ​តែ​ពាណិជ្ជកម្ម។ ដោយ​នាំ​មក​ជាមួយ​នឹង​ចក្ខុ​វិស័យ​បែប​នេះ​ហើយ ទើប​ខ្ញុំតែង​តែ​ធ្វើ​ការ​ជាមួយ​យុវវ័យ ទាក់​ទាញ​យុវវ័យ​ឲ្យ​ងាក​មក​ស្ដាប់​អ្វី ដែល​មាន​ប្រយោជន៍ មក​ត្រឹះរិះ​ពិចារណា​បញ្ហា​សង្គម។”

៣. ផ្ដល់​ជូន​ជំនាញ​ការ​ល្អ​ឯក

ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជំនាញ​ផ្នែក​ណា​មួយ ចូរ​ពន្យល់​ភ្ជាប់​ជាមួយ​ឧទាហរណ៍​ច្បាស់​លាស់។ ចូរ​គិត​ពី​បទ​ពិសោធន៍ និង​របៀប ដែល​ជម្រុញ​ឲ្យ​លោក​អ្នក​មាន​ជំនាញ​ពិសេស​អ្វី​មួយ។ ចូរ​ស្វែង​រក​អ្វី​មួយ ដែល​លោក​អ្នក​មាន​ឯកទេស​ផ្ដល់​ជូន​បាន​ល្អ​ពិសេស​ជាង​គេ ហើយ​មាន​តែ​លោក​អ្នក​ទេ ដែល​អាច​ធ្វើ​បាន។ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​បែប​នេះ​បាន លោក​អ្នក និង​គំនិត​លោក​អ្នក​ពិត​ជា​គ្មាន​នរណា​ម្នាក់​អាច​ជំនួស​បាន​នោះ​ឡើយ។

៤​. កសាង​ទំនុក​ចិត្ត

លោក​អ្នក​អាច​កសាង​ទំនុក​ចិត្ត​តាម​របៀប​ច្រើន​យ៉ាង។ លោក​អ្នក​អាច​បង្ហាញ​ពី​បទពិសោធន៍​ល្អ​របស់​អតិថិជន​មក​កាន់​លោក​អ្នក សង្ខេប​ពី​ប្រវត្តិ​សិក្សា រំលឹក​ពី​ប្រធាន​ល្បី​ឈ្មោះ​ដែល​លោក​អ្នក​ធ្លាប់​ធ្វើ​ការ​ឲ្យ លើក​ឡើង​ពី​រង្វាន់​ដែល​អ្នក​ធ្លាប់​ទទួល​បាន និង​គំរូ​ការងារ ដែល​លោក​អ្នក​ធ្លាប់​សម្រេច​បាន។ សូម្បី​តែ​ឥរិយាបថ​និយាយ​ស្តី និង​ការ​សរសេរ​ក៏​អាច​កសាង​ទំនុក​ចិត្ត​បាន​ដែរ។

៥. អសកម្ម​ក្នុង​ការ​ប្រកួត​ប្រជែង

ការ​ដែល​លោក​អ្នក​ធ្វើ​អ្វី ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​មិន​មែន​ជា​បញ្ហា​ទេ។ ប្រភព​ដើម​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​អ្នក​ធ្វើ​បាន​ល្អ​ជាង​អ្នក​ដទៃ។

ឧទាហរណ៍៖ មាន​បណ្ណាធិការ (Editor) ជា​ច្រើន​ប្រកួត​ប្រជែង​គ្នា ដណ្ដើម​ការងារ​មួយ។ ពួក​គេ​ភាគ​ច្រើន​និយាយ​ថា ខ្ញុំ​កែ​សម្រួល​វេយ្យាករណ៍ គិត​ថ្លៃ ៧៥ដុល្លារ​ក្នុង​មួយ​ម៉ោង ហើយ​ចំណាយ​ពេល​សរុប ៤៨ម៉ោង។ ប៉ុន្តែ​មាន​បណ្ណាធិការ​ម្នាក់​បាន​បង្ហាញ​ពី​ភាព​ខុស​គេ​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ នាង​បាន​ពន្យល់​ពី​ដំណើរ​ការ​ការងារ សួរ​សំណួរ​ពី​តម្រូវ​ការ​របស់​អ្នក​អាន ហើយ​ថែម​ទាំង​បង្ហាញ​ពី​គំរូ​កិច្ច​ការ​ថែម​ទៀត​ផង។

៦. ត្រូវ​មាន​ផែន​ការ ហើយ​មាន​ការ​ពិសោធន៍​ផង

ចក្ខុ​វិស័យ​ច្បាស់​លាស់​ពិត​ជា​សំខាន់ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​ស្វែង​យល់​ពី​តថភាព​ពិត​ផង​ដែរ។ ចូរ​បង្ហាញ​ពី​រៀប​លោក​អ្នក​អនុវត្ត​ផែន​ការ។ ចូរ​បង្ហាញ​អ្នក​ដទៃ​ពី​ផែន​ការ​លំអិត និង​ទទួល​ស្គាល់​​ពី​ការ​វិវត្តន៍ និង​ផ្លាស់​ផ្ដូរ។ វា​បង្ហាញ​ពី​ការ​មើល​ឃើញ​ទុក​ជា​មុន​របស់​លោក​អ្នក។

៧. ពន្យល់​ពី​ភាព​បន្ទាន់ នៃ​ស្ថានការ

កុំ​បញ្ចប់​កិច្ច​ប្រជុំ​ដោយ​សោះ​កក្រោះ។ ចូរ​ប្រាប់​ហេតុផល​ពួក​គេ ថា​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ត្រូវ​ការ​ការ​គាំទ្រ​ពី​ពួក​គេ​ឥឡូវ មិន​មែន ៥ឆ្នាំ​ទៀត​ទេ។ ពេល​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ ចូរ​ស្នើ​ឲ្យ​ពួក​គេ​ណែនាំ​ឲ្យ​អ្នក​ដទៃ។ ថា​មិន​បាន ពួក​គេ​មិន​ចាប់​អាម្មណ៍ មិន​មែន​មាន​ន័យ​ថា​មិត្ត​ភក្ដិ​ពួក​គេ​មិន​ចាប់​អារម្មណ៍​នោះ​ទេ។

៨. អនុវត្ត​ឲ្យ​បាន​ញឹក​ញាប់

ប្រសិន​បើ​ពួក​គេ​មិន​បន្ត​តាម​ដាន ឬ សួរ​សំណួរ​ជ្រៅៗ​នោះ​ទេ មាន​ន័យ​ថា​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ នេះ​មិន​មែន​ជា​សញ្ញាណ​បរាជ័យ​ឡើយ។ លោក​អ្នក​អាច​ចូល​ទៅ​ជិត​សំណើ​នីមួយៗ រហូត​ដល់​លោក​អ្នក​ភ្ញាក់​រលឹក ហើយ​យល់​ពី​សញ្ញា​របស់​ពួក​គេ។

កុំ​ភ្លេច​ស្នើ​ឲ្យ​មាន​មតិ​រិះគន់​ស្ថាបនា និង​រក​ឲ្យ​ឃើញ​ថា គំនិត​លោក​អ្នក​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំុំ​លើក​ក្រោយ។ ការ​ប្តេជ្ញាចិត្ត​ទៅ​លើ​យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​ឲ្យ​គម្រោង​ការ​របស់​លោក​អ្នក​អាច​ដំណើរ​ការ​បាន៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​កំហុស​ទាំង ៨យ៉ាង​នេះ?

ដក​ស្រង់​ចេញ​ពី Business Insider | ប្រែសម្រួល​ដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]