Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១៣, ២០១៥ ក្នុងផ្នែក កម្រងសង្គមអាស៊ាន

កម្រង​សង្គម​អាស៊ាន ភាគ​ទី២៖ សមាជិក​ថ្មី សមិទ្ធិផល ​ការ​មិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង

កម្រង​សង្គម​អាស៊ាន ភាគ​ទី២៖ សមាជិក​ថ្មី សមិទ្ធិផល ​ការ​មិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង

Submit

សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន (Association of Southeast Asian Nations: ASEAN) ជា​អង្គការ​នយោបាយ និង​សេដ្ឋកិច្ច នៃ​ប្រទេស​ចំនួន ១០ នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​មួយ នៃ​អាស៊ាន​ផង​ដែរ។ ដើម្បី​បង្កើន​ការ​ស្វែងយល់ និង​ពង្រីក​ការ​យល់​ដឹង​របស់​យុវជន​អំពី​អាស៊ាន ដើម្បី​ឆ្ពោះ​ទៅ​កាន់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community: AEC) នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥) AEC Press សូម​នាំ​មកជូន​នូវ​កម្រង​សង្គម​អាស៊ាន​ភាគ​ទី២៖

នៅ​ពេល​ណា​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចូល​រួម​ក្នុង​អាស៊ាន?

ប្រាំ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ប្រ៊ុយណា​ដដា​រុយ​សាឡឹម​បាន​ទទួល​ឯករាជ្យ ប្រទេស​នេះ​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី ០៧ ខែ មករា ឆ្នាំ ១៩៨៤។ ប្រទេស​វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ១៩៩៥។ ប្រទេស​ឡាវ និង​ភូមា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ១៩៩៧ ហើយ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។ ការ​ចូល​ជា​សមាជិក​នេះ​ប្រព្រឹត្ត​ទៅ​នឹង​ស្មារតី​នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​អាស៊ាន ដែល​ចែង​ថា​សមាគម​បើក​ចំហ​ការ​ចូល​រួម​ជា​សមាជិក​ពី​រដ្ឋ​ទាំង​អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​គោរព​គោលដៅ គោល​ការណ៍ និង​គោល​បំណង​របស់​សមាគម។

ជាទូទៅ តើ​អាស៊ាន​សម្រេច​បាន​ស្នាដៃ​សំខាន់ៗ​អ្វី​ខ្លះ?

ដោយ​សារ​ការ​បង្កើត និង​ការ​ប្រកាន់​ខ្ជាប់​គោលការណ៍​រក្សា​ទំនាក់​ទំនង​អន្តរ​រដ្ឋ ការ​បំផុស​ឲ្យ​មាន​បណ្ដាញ​សហប្រតិបត្តិការ​រវាង​ថ្នាក់​ដឹកនាំ និង​ការ​អភិវឌ្ឍ​ស្មារតី​ភ្ញាក់​រលឹក​តំបន់​រវាង​បណ្ដា​ប្រជាជន ដែល​កាន់​តែ​កើន​ឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ាន​បាន​ចូលរួម​វិភាគទាន​ទប់​ស្កាត់​ជម្លោះ​មិន​ឲ្យ​កើត​មាន​ក្នុង​តំបន់។ យើង​មិន​ដែល​ឃើញ​មាន​សមាជិក​ពីរ​នៃ​អាស៊ាន​បង្ករសង្គរាម​រវាង​គ្នា​ឡើយ។ អាស៊ាន​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​រក្សា​តុល្យភាព​អំណាច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ តាម​ប្រព័ន្ធ​សន្ទនា​នៃ​ភាព​ជា​ដៃ​គូ (System of Dialogue Partnership) តាម​រយៈ​វេទិកា​តំបន់​អាស៊ាន (ASEAN Regional Forum) ដោយ​រាប់​បញ្ចូល​កិច្ច​ប្រជុំ​អាស៊ាន​បូក​បី (ASEAN Plus Three) និង​ជំនួប​កំពូល​អាស៊ី​ខាង​កើត (East Asia Summit)។

អាស៊ាន​បាក់​ដាក់​ចេញ​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ តាម​រយៈ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ទៀត ទោះ​បី​ជា​សមាជិក​របស់​ខ្លួន​នៅ​តែ​បើក​ចំហ​សេដ្ឋកិច្ច​របស់​ពួក​គេ​ជា​សកល​ក៏​ដោយ។ អាស៊ាន​បាន​ជម្រុញ​សហ​ប្រតិបត្តិការ​តំបន់​ក្នុង​ការ​ការពារ​បរិស្ថាន ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រឹដ្ឋកម្ម​ឆ្លង​ដែន ការ​ការពារ​ជំងឺ​ឆ្លង​រាល​ដាល និង​លើ​វិស័យ​ផ្សេងៗ​ទៀត។ ឆ្លង​កាត់​តាម​ឆ្នាំ​កន្លង​មក​ប្រជាជន​អាស៊ី​អាគ្នេយ៍​គ្តន់​ស្រទាប់​វណ្ណៈ​បាន​ពង្រឹង​បណ្ដាញ​ជា​ច្រើន​ដោយ​ឈរ​លើ​មូលដ្ឋាន​អាស៊ាន ហើយ​ពួក​គេ​បណ្ដុះ​និស្ស័យ​មិត្តភាព​តំបន់ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ចំណោម​គ្នា​គេ ដែល​កាន់​តែ​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]