Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១៤, ២០១៥ ក្នុងផ្នែក កម្រងសង្គមអាស៊ាន

០៨ សីហា ៤៨ឆ្នាំ​មុន៖ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​អាស៊ាន

០៨ សីហា ៤៨ឆ្នាំ​មុន៖ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​អាស៊ាន

Submit

កាល​ពី​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ ២០១៥ អាស៊ាន​បាន​ប្រារព្ធ​ធ្វើ​ខួប​ទី ៤៨ឆ្នាំ របស់​ខ្លួន។ អាស៊ាន​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាល​ពី ៤៨ឆ្នាំ​មុន ក្នុងនាម​ជា​អង្គការ​អន្តររដ្ឋាភិបាល នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គការ​ថ្នាក់​តំបន់​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ជាច្រើន​ដំណាក់កាល មុន​នឹង​លេច​​ចេញ​ជា​រូបរាង​ផ្លូវការ​​មួយ​នៅក្នុង​តំបន់ ហើយ​បន្ត​ឈរ​ជើង​បាន​មក​ដល់​បច្ចុប្បន្ន។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជា​អង្គការ​អន្តររដ្ឋាភិបាល​នៅក្នុង​តំបន់​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ និង​គោល​បំណង៖

  • វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច សង្គម និង​កិច្ច​អភិវឌ្ឍ​វប្បធម៌
  • សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់
  • កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និង​រដ្ឋបាល
  • ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ច​បណ្ដុះបណ្ដាល និងស្រាវជ្រាវ
  • កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម គមនាគមន៍ និងទូរគមនាគមន៍ និង​លើក​កំពស់​ជីវភាព​រស់​នៅ
  • លើក​កំពស់​ការ​សិក្សាអំពី​តំបន់​អាស៊ីអាគ្នេយ៍
  • កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​តំបន់ និង​អន្តរជាតិ។

សារៈសំខាន់ នៃ​គោលដៅ និង​គោលបំណង​ខាង​លើ ជា​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ជា​ស្ថាបនិក ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ព្រម​ទាំង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ ដើម្បី​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រទេស​ជា​សមាជិក។

ស្ថាប័ន​ដំបូង​គេ ដែល​ត្រូវបាន​បង្កើត​ដោយ​សមាជិក​អាស៊ាន​មាន​ឈ្មោះថា សមាគម​អាស៊ីអាគ្នេយ៍ (ASA)។ ASA  ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦១ ដោយ​គំនិត​ផ្តួចផ្តើម​រប​ស់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Tunka Abdul Rahman និង​មាន​ប្រទេស ៣៖ ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ជា​សមាជិក។ យ៉ាងណាក៏ដោយ បញ្ហា​ផ្ទៃក្នុង និង​ភាព​ពុំមាន​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ត្រូវ​ដួលរលំ។

មិនយូរប៉ុន្មាន​ក្រោយពី​ការបរាជ័យ​នៃ សមាគម​អាស៊ីអាគ្នេយ៍ ស្ថាប័ន​មួយ​ផ្សេងទៀត ត្រូវបាន បង្កើតឡើង​ដោយ​រដ្ឋ​អាស៊ាន។ នោះ​គឺ​ម៉ា​ហ្វី​លីន​ដូ (Maphilindo) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦៣ ដោយ​​មាន​ប្រទេស ៣៖ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី និង​សមាជិក។ មិន​យូរ​ប៉ុន្មាន Maphilindo ក៏ត្រូវ​បាន​ដួលរលំ​ជា​ថ្មី​ម្តងទៀត។

ស្ថាប័ន​​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​នោះទេ ដោយសារ​មាន​ភាពចម្រូងចម្រាសរ​វាង​សមាជិកនីមួយៗ ដែល​កើតចេញពី​ភាពមិនច្បាស់លាស់​រវាង​នយោបាយ​ការទូត និង​បញ្ហា​នៃ​ការកំណត់​ដែន​អធិបតេយ្យភាព​ផងដែរ។ នៅ​ទី​បំផុត អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ចុះ​ហត្ថលេខា នៃ​ប្រទេស​ជា​ហត្ថលេខី​ទាំង ៥គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ លើ​សេចក្ដី​ថ្លែងការ​រួម​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ ១៩៦៧។

ក្រោយ​ការ​បង្កើត​អាស៊ាន ប្រ៊ុយណេ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៨៤។ ១១ឆ្នាំ​ក្រោយ​មក វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥។ ២ឆ្នាំ​ក្រោយ​មក ភូមា និងឡាវ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩៩៧។ ​ចុង​ក្រោយ កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ដំណឹង​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ទីម័រ​ខាង​កើត​កំពុង​​ប្រឹង​ប្រែង​បំពេញ​គ្រប់​លក្ខខណ្ឌ ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ ២០១៦។ ក្រៅ​ពី​នេះ ប្រទេស​ប៉ា​ពូ​ណូវែល​គីនេ​ត្រៀម​ខ្លួន​ចូល​ជា​សមាជិក​អាស៊ាន​ដែរ៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​បង្កើត​អាស៊ាន?

ដកស្រង់ចេញពី Wikipedia | ប្រែសម្រួលដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កិច្ច​ប្រតិបត្តិការដ៏​ផុយ​ស្រួយ
"តំបន់​អាស៊ាន​ជា​ទី​តាំង​ស្តុក​ឈើ​ប្រណិត​និង​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស​ដ...
សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន៖ ឱកាស និង​ការ​ប្រកួត​ប្រជែង​សម្រាប់​កម្ពុជា
កម្រង​សង្គម​អាស៊ាន ភាគ​ទី២៖ សមាជិក​ថ្មី សមិទ្ធិផល ​ការ​មិន​ជ្រៀត​ជ្រែកកិច្ច...

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]