Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ កញ្ញា ២៣, ២០១៥ ក្នុងផ្នែក តើ​អ្នក​ដឹង​ទេ?

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

Submit

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ​បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់ George VI ជា​ព្រះ​បិតា។ ក្នុង​រជ្ជកាល​របស់​ទ្រង់ មាន​នាយករដ្ឋមន្ត្រី ១២រូប​បាន​កាន់​កាប់​រដ្ឋាភិបាល​អង់​គ្លេស។

នាយករដ្ឋមន្ត្រី​អង់គ្លេស​បច្ចុប្បន្ន លោក David Cameron បាន​ប្រសិទ្ធិនាម​ម្ចាស់​ស្ត្រី Elizabeth II ថា​ជា​លំនឹង​រឹង​ដូច​ថ្ម ក្នុង​ពិភពលោក​មួយ ពោរ​ពេញ​ដោយ​ការ​ផ្លាស់​ប្ដូរ​ជា​លំដាប់។ តើ​មាន​មេរៀន​អ្វី​ខ្លះ ដែល​លោក​អ្នក​អាច​រៀន​សូត្រ​ពី​ម្ចាស់​ស្ត្រី Elizabeth II?

១. ត្រៀម​ខ្លួន​ទទួល​ភារៈកិច្ច​ខ្ពស់

ម្ចាស់​ស្ត្រី Elizabeth II នៅ​ទី​បំផុត​បាន​ក្លាយ​ជា​ព្រះ​រាជា​ប្រទេស​អង់គ្លេស ដោយ​មិន​បាន​រំពឹង​ទុក។ នៅ​ពេល​ទ្រង់​ប្រសូត ទ្រង់​ជា​លំដាប់​ទាយាទ​ស្នង​រាជ្យ​ទី ៣។ ប៉ុន្តែ​ក្នុង​ពេល​មួយ​ឆ្នាំ បន្ទាប់​ពី​រាជ្យ​ព្រះ​អង្គ​ម្ចាស់ Goerge ព្រះ​អង្គម្ចាស់ Edward VIII ដែល​ត្រូវ​ជា​ពូ​ក៏​បាន​បោះ​បង់​ចោល​រាជ​បល្ល័ង្គ ដើម្បី​ស្វែង​រក​ស្នេហា។ ដូច្នេះ លោក​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជា​ស្រេច ដើម្បី​ឈាន​ទៅ​រក​តំណែង​ការងារ​ជាន់​ខ្ពស់​ជាង​អ្នក។ ថា​មិន​បាន ដោយ​សារ​តែ​សមត្ថភាព និង​ឥរិយាបថ​ការងារ​ល្អ​របស់​លោក​អ្នក បាន​ទាក់​ចិត្ត​នយោជក​ឲ្យ​តម្លើង​តំណែងឲ្យ​អ្នក​ផង​ក៏​ថា​បាន។

២. ប្រកាន់​យក​បច្ចេកវិទ្យា

ខណៈ​​ម្ចាស់​ស្ត្រី Elizabeth II បាន​គ្រង​រាជ​សម្បត្តិ​ដំបូង បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​ភាព​ទូលំ​ទូលាយ​ទៅ​ហើយ។ នៅ​ពេល​ទ្រង់​ប្រារព្ធ​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​កាល​ពី​ឆ្នាំ ១៩៥៣ ទ្រង់​បាន​ទទូច​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ផ្សាយ​ព្រឹត្តិការណ៍​នោះ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

ទ្រង់​ក៏​ប្រើ​ប្រាស់​សារ​អេឡិចត្រូនិច (E-mail) ផង​ដែរ។ ទ្រង់​ជា​ប្រមុខ​រដ្ឋ​ដំបូង​បង្អស់ ដែល​ផ្ញើ​សារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ឆ្នាំ ១៩៧៦។ ទ្រង់​មិន​ប្រកាន់​យក​ទំនៀម​ទម្លាប់​អភិរក្ស​និយម ហើយ​បើក​ព្រះទ័យ​សាកល្បង​អ្វី​ដែល​ថ្មី។

៣. ជួប​គ្នា​ដោយ​ផ្ទាល់

ការ​ប្រាស្រ័យ​ទាក់​ទង​ពី​ចម្ងាយ មិន​មែន​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​នោះ​ទេ។ ខណៈ​ម្ចាស់​ស្ត្រី Elizabeth II គ្រង​រាជ​ដំបូង ទ្រង់​បាន​ទាញ​យក​ប្រជា​ប្រិយភាព​ពី​បណ្ដា​ប្រជារាស្ត្រ ដោយ​ការ​យាង​ទៅ​ទស្សនៈកិច្ច​នៅ​អូស្ត្រាលី។ ទ្រង់​ជា​ព្រះរាជា​ដំបូង​បង្អស់ ដែល​បាន​មក​ជួប​ប្រជារាស្ត្រ​ដោយ​ផ្ទាល់​នៅ​ទី​នោះ។ អ្វី​ដែល​សំខាន់​គឺ​ថា ការ​ទាក់​ទង​គ្នា​តាម​ទូរស័ព្ទ ឬ សារ​អេឡិច​ត្រូនិច (E-mail) តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ។ ការ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់ បង្ហាញ​ពី​ការ​លះបង់​ពេល​វេលា​ដ៏​មាន​តម្លៃ និង​ក្ដី​គោរព។

៤. រក្សា​ភាព​ស្ងៀម​ស្ងាត់ ហើយ​បន្ត​កិច្ច​ការ​ត​ទៅ​ទៀត

ម្ចាស់​ស្ត្រី Elizabeth II បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ ឆ្លង​កាត់​បញ្ហា​សង្គ្រាម​មួយ​ចំនួន។ ការ​ប្រុង​ប្រៀប​ទប់​ទល់​នឹង​សភាព​ការណ៍​ចលាចល​ដោយ​ស្ងប់​ស្ងៀម ជា​ការ​សំខាន់​សម្រាប់​អ្នក​មាន​សមត្ថកិច្ច​ទទួល​ខុសត្រូវ និង​ដឹក​នាំ។ កំណត់​ត្រា​ចក្រភព​អង់គ្លេស​ក្នុង​រជ្ជកាល​ទ្រង់ បាន​រំលឹក​បណ្ដាជន​ឲ្យ​មាន​ក្ដី​រំភើប​ចំពោះ​ការ​ផ្លាស់​ប្ដូរ ជំនួស​ឲ្យ​ភាព​ភ័យ​ខ្លាច។

៥. បញ្ចៀស​ជម្លោះ

ភារៈកិច្ច​របស់​ព្រះរាជា​ចក្រភព​អង់គ្លេស​គឺ​មិន​ត្រូវ​ស្ដែង​ចេញ​ពី​ទស្សនៈ​នយោបាយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ជម្រុញ​លើក​ទឹក​ចិត្ត ព្រមាន និង​ផ្ដល់​ដំបូន្មាន។ ទ្រង់​បាន​រក្សា​តុល្យភាព​តួនាទី​ក្នុង​ការ​ផ្ដល់​យោបល់ ដោយ​មិន​បង្ហាញ​ពី​ទស្សនៈ​នយោបាយ​បាន​ល្អ​ណាស់។ មាន​ន័យ​ថា មិន​មែន​គ្រប់​បញ្ហា​ទាំង​អស់​ត្រូវ​ទទួល​ការ​ចាប់​អារម្មណ៍​នោះ​ទេ។ ជួន​កាល អ្វី​ដែល​សំខាន់​គឺ​កុំ​បង្ហាញ​ទស្សនៈ​របស់​លោក​អ្នក​ចេញ​មក៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​មេរៀន​ទាំង ៥ នេះ?

ដកស្រង់ចេញពី Business Insider | ប្រែសម្រួលដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

ការ​ទទួល​បាន​ការ​គាំទ្រ​គំនិត ត្រូវ​ចំណាយ​កម្លាំង និង​គំនិត​ច្នៃ​ប្រឌិត។ ក្រៅ​ពី​នេះ វា​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​ជា​ការ​បង្កើត​យន្តការ​រិះគន់​ស្ថាបនា[...]