Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១៩, ២០១៥ ក្នុងផ្នែក តើ​អ្នក​ដឹង​ទេ?

ការ​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ ជួយ​ឲ្យ​មនុស្ស​រស់​បាន​យូរ

ការ​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ ជួយ​ឲ្យ​មនុស្ស​រស់​បាន​យូរ

Submit

ការ​សិក្សា​ទៅ​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់ ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Harvard និង Peking បាន​រក​ឃើញ​ថា អ្នក​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ជា​ប្រចាំ​មាន​ឱកាស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​តិច​ជាង​អ្នក​បរិភោគ​ជាតិ​ហឺរ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្តាហ៍។

ចំណូល​ចិត្ត​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ក៏​មាន​ឱកាស​រង​គ្រោះ​ថ្នាក់​ពី​ជំងឺ​មហារីក ជំងឺ​ខ្វះ​ឈាម និង​ជំងឺ​ផ្លូវ​ដង្ហើម តិច​ជាង​អ្នក​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ផង​ដែរ។

ការ​ស្រាវជ្រាវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៤ និង ២០០៥ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដាជន ៤៨៧,៣៧៥នាក់ មាន​វ័យ​ចន្លោះ​ណពី ៣០-៧៩ឆ្នាំ។

លោក Lu Qi មក​ពី​សាកលវិទ្យាល័យ Harvard និង​លោក Jun Lv មក​ពី​សាកលវិទ្យាល័យ Peking បាន​អះអាង​ប្រាប់ The BMJ ថា៖ “អំឡុង​ពេល​តាម​ដាន​ជា​​មេដ្យាន ៧ឆ្នាំ ៣ខែ សំអាង​លើ​ឯកសារ មាន​អ្នក​ស្លាប់​ជា​បុរស ១១,៨២០នាក់​ និង ៨,៤០៤នាក់​ជា​ស្ដ្រី។”

ពួក​គេ​បន្ត​ថា៖ “ដោយ​ប្រៀប​ធៀប​រវាង​អ្នក​ចូលរួម ដែល​បរិភាគ​អាហារ​មាន​ជាតិ​ហឺរ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្តាហ៍ និង​អ្នក​បរិភគ​អហារ​មាន​ជាតិ​ហឺរ ៦-៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ បាន​បង្ហាញ​ថា​មាន​ការ​ថយ​ចុះ​​អត្រា​ស្លាប់​រហូត​ដល់ ១៤ភាគរយ។”

បណ្ដា​អ្នក​ចូល​រួម​​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក បេះដូង និង​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល មិន​ត្រូវ​រាប់​ញ្ចូល​ក្នុង​ការ​សិក្សា​នេះ​ទេ។ ប៉ុន្តែ​កត្តា​វ័យ ស្ថានភាព​អាពាហ៍​ពិពាហ៍ កម្រិត​វប្បធម៌ និង​សកម្មភាព​ហាត់​ប្រាណ ត្រូវ​បាន​រាប់​បញ្ចូល។

អ្នក​និពន្ធ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​សន្និដ្ឋាន​ជាក់​លាក់​ពី​ការ​សង្កេត​សិក្សា​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដែល​អាច​ឈាន​ទៅ​រក​ការ​ណែនាំ​របប​អាហារ និង​ការ​អភិវឌ្ឍ​តួនាទី​អាហារ។

ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា អត្ថប្រយោជន៍​នៃ​គ្រឿង​ទេស និង​គ្រឿង​ផ្សំ​​មាន​សារធាតុ Bioactive និង Capsaicin រាប់​តាំង​ពី​សារធាតុ​បង្ការ​ភាព​ធាត់ និង​ថ្នាំ​ប្រឆាំង​​អុកស៊ីតកម្ម សុទ្ធ​តែ​ប្រឆាំង​នឹង​​ការ​រលាក ហើយ​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​លទ្ធផល​បាន​មក​ពី​ការ​សិក្សា​នេះ?

ដកស្រង់ចេញពី Sydney Morning Harald | ប្រែ​សម្រួល​ដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

មនុស្ស ១ភាគរយ​កំពុង​កាន់​កាប់​ទ្រព្យសម្បត្តិ​ពិភពលោក​ជិត​ពាក់​កណ្ដាល
រថ​ភ្លើង​ល្បឿន​លឿន​របស់​ជប៉ុន​បាន​បំបែក​ឯកត្តកម្ម​ពិភពលោក​សារ​ជា​ថ្មី
អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ស្រប​ច្បាប់​នឹង​មិន​អាច​ទៅ​រួច​ទេ​នៅ​ប្រទេស​ហ្វី...
ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំណាយ​ប្រាក់​ការពារ​សុវត្ថិភាព​នាយក​ប្រតិបត្តិ​ខ...

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]