Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ២១, ២០១៥ ក្នុងផ្នែក តើ​អ្នក​ដឹង​ទេ?

អតីត​រដ្ឋមន្ត្រី​​​ការបរទេស​ថៃ​ជា​បិតា​ស្ថាបនិក​អាស៊ាន​តែ​មូយ​គត់ ដែល​នៅ​មាន​ជីវិត

អតីត​រដ្ឋមន្ត្រី​​​ការបរទេស​ថៃ​ជា​បិតា​ស្ថាបនិក​អាស៊ាន​តែ​មូយ​គត់ ដែល​នៅ​មាន​ជីវិត

Submit

អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ចុះ​ហត្ថលេខា នៃ​ប្រទេស​ជា​ហត្ថលេខី​ទាំង ៥គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ លើ​សេចក្ដី​ថ្លែងការ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ ១៩៦៧ ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នីមួយៗ។ កន្លង​ផុត​អស់​រយៈពេល ៤៨ឆ្នាំ បិតា​សហ​ស្ថាបនិក​អាស៊ាន​ទាំង ៤ បាន​ទទួល​មរណភាព​ទៅ​ហើយ​ នៅ​ឡើយ​តែលោក Thanat Khoman រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ។

 គេ​នៅ​ចាំ​បាន​ថា អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ចុះ​ហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​ប្រទេស​ជា​បិតា​សហ​ស្ថាបនិក​អាស៊ាន​ទាំង ៥៖

  • លោក Adam Malik រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី
  • លោក Tun Abdul Razak ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជិត និង​អភិវឌ្ឍន៍​ម៉ាឡេស៊ី
  • លោក Narciso Ramos រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន
  • លោក S. Rajaratanam រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី
  • លោក Thanat Khoman រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ

បិតា​សហ​ស្ថាបនិក​អាស៊ាន​ទាំង ៤ ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហបុរី បាន​ទទួល​មរណភាព​ទៅ​ហើយ​ នៅ​ឡើយ​តែលោក Thanat Khoman រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ។

លោក​បណ្ឌិត Thanat Khoman ជា​កូន​កាត់​ចិន បាន​កើត​កាល​ពី​ថ្ងៃ​ទី ០៩ ខែ កុម្ភៈ ឆ្នាំ ១៩១៤។ លោក​ជា​អ្នក​នយោបាយ និង​ឯក​អគ្គ​រាជទូត​ដ៏​មាន​ទេព​កោសល្យ។ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គរាជទូត​ថៃ​​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិច​កាល​ពី​ឆ្នាំ ១៩៥៧។ ក្រោយ​មក លោក​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ចាប់​ពី​ឆ្នាំ ១៩៥៩-១៩៧១។ លោក​បាន​បញ្ចប់​តួនាទី​ចុង​ក្រោយ​របស់​លោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ស្ដី​ទី ចាប់​ពី​ឆ្នាំ ១៩៨០។ លោក​បាន​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​នៅ​ឆ្នាំ ១៩៨២។

ដោយ​លោក​ជា​បិតា​សហ​ស្ថាបនិក​អាស៊ាន​មួយ​រូប លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ដែល​សម្រេច​បាន​នូវ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​សេចក្ដី​ថ្លែង​ការ​ទីក្រុង​បាងកក ដើម្បី​ស្ថាបនា​ជា​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ​នៅ​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ ១៩៦៧។ បច្ចុប្បន្ន លោក​មាន​វ័យ ១០១ឆ្នាំ​ហើយ ហើយ​ជា​បិតា​ស្ថាបនិក​អាស៊ាន​តែ​មួយ​គត់ ដែល​នៅ​រស់​រាន​មាន​ជីវិត៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក?

ដកស្រង់ចេញពី Wikipedia | ប្រែសម្រួលដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]