Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១៧, ២០១៥ ក្នុងផ្នែក វិទ្យាសាស្ត្រ

បច្ចេកវិទ្យា​ពិនិត្យ​ជ្រើស​រើស​ហ្សែន​បង្កើត​កូន​ការពារ​មិន​ឲ្យ​ទារក​ឆ្លង​ជំងឺ​តំណ​ពូជ​ពី​ឪពុក​ម្ដាយ

បច្ចេកវិទ្យា​ពិនិត្យ​ជ្រើស​រើស​ហ្សែន​បង្កើត​កូន​ការពារ​មិន​ឲ្យ​ទារក​ឆ្លង​ជំងឺ​តំណ​ពូជ​ពី​ឪពុក​ម្ដាយ

Submit

ប្រព័ន្ធ​បច្ចេកវិទ្យា IVF ថ្មី ដែល​គេ​ហៅ​ថា Carry All Mapping។ បច្ចេកវិទ្យា​នេះ​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​ពិនិត្យ​មើល​ហ្សែន​ទារក​ក្នុង​ស្បូន​មុន​នឹង​បណ្ដុះ​ចិញ្ចឹម​ពូជ​នេះ ដោយ​បញ្ចៀស​មិន​ឲ្យ​ពូជ​នេះ​មាន​ជំងឺ​តំណ​ពូជ​ដ៏​កាច​សាហាវ។

វេជ្ជបណ្ឌិត Peter Oliver នៃ​វិទ្យាស្ថាន IVF អូស្ត្រាលី​បាន​លើក​ឡើង​ថា ខណៈ​បច្ចេកវិទ្យា​ពិនិត្យ​ជ្រើស​រើស​ហ្សែន ដែលធ្លាប់​ត្រូវ​ចំណាយ​ពេល​អស់ ៦ខែ បច្ចេកវិទ្យា Carry All Mapping នេះ ត្រូវ​ចំណាយ​ពេល​វេលា​ត្រឹម​តែ​ជាង ១សប្តាហ៍​តែ​ប៉ុណ្ណោះ។ បច្ចេកវិទ្យា​នេះ​ក៏​ចំណាយ​ថវិកា​អស់​តិច​ជាង​បច្ចេកវិទ្យា​មុន​ផង​ដែរ។

លោក​បន្ត​ថា៖ “បន្ទាប់​ពី​ធ្វើ​តេស្ត​កោសិកា យើង​អាច​ពិនិត្យ​ឃើញ​ពី​ហ្សែន​ល្អ និង​ហ្សែន​មិន​ល្អ ដែល​ចម្លង​ជំងឺ​បន្ត​ពូជ​ពី​ឪពុក​ម្ដាយ​ទៅ​កាន់​កូន។ បន្ទាប់​មក​គេ​ជ្រើស​រើស​ហ្សែន​ល្អ ដើម្បី​បង្ករ​កំណើត​ទារក​ដ៏​មាន​សុខភាព​ល្អ។”

សាស្ត្រាចារ្យ Will Lager នៃ​សាកល​វិទ្យាល័យ New South Wales មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​អះអាង​ថា ថ្នាំ​ទំនើប​នេះ​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​ដល់​បណ្ដា​គ្រួសារ​ជា​ច្រើន។ លោក​បន្ត​ថា ទារក​ដែល​បាន​ចាប់​កំណើត នឹង​មិន​ឆ្លង​ជំងឺ​បន្ត​ពូជ ហើយ​ក៏​មិន​ចម្លង​ជំងឺ​ទៅ​ដល់​កូនៗ​បន្ត​ទៀត​នោះ​ទេ។

សេវាកម្ម​ពិនិត្យ​ជ្រើស​រើស​​ហ្សែន​នេះ​មិន​មែន​ជា​សេវាកម្ម​ផ្ដល់​ជូន​ជា​ទូទៅ​ដល់​ក្រុម​គ្រួសារ​ចង់​មក​ស្វែងរក​សេវា​នោះ​ទេ។ សេវាកម្ម​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​តែ​គូ​ស្វាមី​ភរិយា​ណា ដែល​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ហ្សែន​មាន​ជំងឺ​ធ្ងន់​ធ្ងរ​តែ​ប៉ុណ្ណោះ។

ស្រប​ពេល​ដែល​គ្មាន​ការ​ធានា ១០០ភាគ​រយ​ទៅ​លើ​លទ្ធផល​ដែល​ទទួល​បាន វេជ្ជបណ្ឌិត Peter Oliver បាន​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ គ្រប់​ករណី​ដែល​បាន​ផ្ដល់​សេវា​ជូន ហ្សែន​មិន​ល្អ​ត្រូវ​បាន​ជ្រើស​យក​ចេញ​ដោយ​ជោគជ័យ។

វេជ្ជបណ្ឌិត បេន​ណឺ​ដេត ថូវីន នៃ​មជ្ឈមណ្ឌល​សីលធម៌​ភ្លូ​កេត មាន​មូលដ្ឋាន​នៅ​ទីក្រុង Sydney បាន​មាន​ប្រសាសន៍​ថា គូស្វាមី​ភរិយា ដែល​ចង់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​ត្រូវ​គិត​ពី​ចំណុច​សំខាន់ៗ​ជាប់​ទាក់​ទង។ អ្នកស្រី​បាន​ផ្ដោត​សំខាន់​លើ​ចំណុច​សេចក្ដី​ស្រឡាញ់​រវាង​មនុស្ស សេចក្ដី​ស្រឡាញ់​ដោយ​ឥត​លក្ខខណ្ឌ​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​អាច​មាន​គម្លាត៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​បច្ចេកវិទ្យា​ថ្មី​នេះ?

នាំមក​ជូន​ដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]