Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ កញ្ញា ២៨, ២០១៥ ក្នុងផ្នែក ព្រឹត្តិការណ៍កម្ពុជា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

Submit

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​សិស្សានុសិស្ស​បាន​បាត់ជាង​ពីរ​ខែ​ក្នុង​មួយ​ឆ្នាំ។ កត្តា​រួម​ចំណែក​ទាំង​នោះ​រួម​មាន៖ ការ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ការ​មិន​គោរព​​ពេល​វេលា និង​​បញ្ហា​គ្រូ​បង្រៀន​អវត្ត​ជាដើម។

​តាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការ​អនុវត្ត​ម៉ោង​បង្រៀន​នៅ​បឋម​​ សិក្សា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ខែ កក្កដា កន្លងទៅ។ ២៧ ភាគរយ​ស្មើ​នឹង ៥០ ​ថ្ងៃ​កន្លះ​នៃ​ម៉ោង​សិក្សា​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​បាត់បង់​ក្នុង​ កម្រិត​បឋម​សិក្សា​។

ឆ្លើយ​តប​នឹង​លទ្ធផល​ស្រាវជ្រាវ​ក្នុង​របាយការណ៍  ​ដែល​រៀប​រៀង​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ប្រកាស​ទទួល​ស្គាល់​នូវ​បញ្ហា​នេះ​ និង​ផលវិបាក​នានា​នៃ​ការ​បាត់បង់​ម៉ោង​សិក្សា​ដែល​ប៉ះពាល់​ដល់​គុណភាព​​អប់រំ​នៅ​កម្ពុជា​ ហើយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ លោក​ថា​ក្រសួង​​អប់រំ​នឹង​បង្កើត​ក្រុម​ការងារ​មួយ​នៅពេល​ឆាប់ៗ​នេះ​ដើម្បី​សិក្សា​បញ្ហា​ រួច​ដាក់​​​​ចេញ​នូវ​វិធានការ​ដោះស្រាយ​។

តាម​រយៈ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​ឆ្នាំ​សិក្សា​ថ្មី ២០១៥ – ២០១៦ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៦។ នេះ​ទំនង​ជា​ដំណោះ​ស្រាយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ។

តាម​រយៈ​ការ​បន្ថែម​ពេល​វេលា​សិក្សា​មួយ​ខែ​បន្ថែម​នៅ​ចុង​ឆ្នាំ​សិក្សា ខុស​ពី​ឆ្នាំ​សិក្សា ២០១៤ ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ០១ ខែ សីហា។ សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បន្ត​ថា ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ជា​ផ្លូវ​ការ គឺ​នៅ​ថ្ងៃ​ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥។

សូម​បញ្ជាក់​ថា​ បញ្ហា​បាត់​បង់​ពេល​វេលា​សិក្សា​កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា៖ ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ក្នុង​ប្រតិទិន​មាន​ច្រើន​ពេក ការ​ឈប់​សម្រាក​ទិវា​មិន​ផ្លូវការ ការ​មិន​មក​រៀន ឬ មិន​មក​បង្រៀន​ទាន់​ពេល​វេលា និង​​បញ្ហា​គ្រូ​បង្រៀន​អវត្ត​ជាដើម៕

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

ទស្សនៈ​ព័ត៌មាន​ប្រចាំ​ថ្ងៃ ពុធ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៤
សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី គ.ជ.ប.ថ្មី​នៅ​តែ​មាន​ការ​រឹត​ត្បិត​ពី​រដ្ឋាភិប...
សង្គម​ស៊ីវិល​ថា​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បរាជ័យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ...
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ង...

 

អត្ថបទ​ចុង​ក្រោយ

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

ការ​ទទួល​បាន​ការ​គាំទ្រ​គំនិត ត្រូវ​ចំណាយ​កម្លាំង និង​គំនិត​ច្នៃ​ប្រឌិត។ ក្រៅ​ពី​នេះ វា​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​ជា​ការ​បង្កើត​យន្តការ​រិះគន់​ស្ថាបនា[...]