Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ សីហា ១៤, ២០១៥ ក្នុងផ្នែក ព្រឹត្តិការណ៍អាស៊ាន

អាស៊ាន និង​កាណាដា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត

អាស៊ាន និង​កាណាដា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត

Submit

ក្នុង​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​រវាង​​លេខាធិការ​អាស៊ាន​កាល​ពី​សប្តាហ៍​មុន លោក Le Luong Minh និង​​អនុរដ្ឋមន្ត្រី​ការបរទេស​កាណាដា លោក Daniel Jean ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច គម្រោង​ភាព​ជា​ដៃគូ​ប្រសើរ​ឡើង​រវាង​អាស៊ាន និង​កាណាដា និង​ផ្ដោះ​ប្ដូរ​យោបល់​ពី​បញ្ហា​អន្តរជាតិ​មួយ​ចំនួន។

កាណាដា​នឹង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​បង្កើន​កម្រិត​កិច្ច​សហការ​ជាមួយ​អាស៊ាន។ ក្នុង​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​ជាមួយ​លេខាធិការ​អាស៊ាន លោក Le Luong Minh ​អនុរដ្ឋមន្ត្រី​ការបរទេស​កាណាដា លោក Daniel Jean បាន​អះ​អាង​ថា នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សហគ្រាស​ធន​តូច និង​មធ្យម ការ​ភ្ជាប់​ទំនាក់​ទំនង និង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ។

អនុរដ្ឋមន្ត្រី​ការបរទេស​កាណាដា លោក Daniel Jean ក៏​បាន​ពិភាក្សា​ជាមួយ​លេខាធិការ​អាស៊ាន លោក Le Luong Minh អំពី​របៀប និង​មធ្យោបាយ ដើម្បី​អនុវត្តផែនការ​សកម្មភាព​ឆ្ពោះ​ទៅ​ប្រតិបត្តិការ​ភាព​ជា​ដៃគូ​ប្រសើរ​ឡើង​រវាង​អាស៊ាន និង​កាណាដា ឆ្នាំ ២០១៦–២០២០។ លេខាធិការ​អាស៊ាន​ក៏​បាន​ជម្រុញ​ឲ្យ​កាណាដា​ធ្វើ​ការ​ជាមួយ​អាស៊ាន ដើម្បី​កំណត់​អាទិភាព​ជា​គន្លឹះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឈាន​ទៅ​រក​ការ​ប្រតិបត្តិ​ផែនការ​សកម្មភាព។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​កាណាដា ក្នុង​ការ​តម្រង់​ការ​គាំទ្រ​ដល់​អាស៊ាន ជាមួយ​ទស្សនៈ​អាស៊ាន (ASEAN’s Post) ២០១៥។

លេខាធិការ​អាស៊ាន​ក៏​សាទរ​ចំពោះ​ប្រទេស​កាណាដា សម្រាប់​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន។ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន និង​កាណាដា ធ្វើ​ការ​ឲ្យ​កាន់​តែ​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ។

លេខាធិការ​អាស៊ាន លោក Le Luong Minh និង​​អនុរដ្ឋមន្ត្រី​ការបរទេស​កាណាដា លោក Daniel Jean ក៏​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន ដែល​ជះ​ឥទ្ធិពល​ដល់​សន្តិភាព និង​ស្ថិរភាព រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​នេះ?

ដកស្រង់ចេញពី លេខាធិការដ្ឋានអាស៊ាន | ប្រែសម្រួលដោយ ឃុន ពិទី

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]